top of page

 

ប្រតិបត្តិ ស៥ ជាមួយគោលការណ៍ PDCA

 

ដំណោះស្រាយ ស៥ ជាវិធីសាស្ត្រសាមញ្ញ និង មានលក្ខណៈជាប្រព័ន្ធដែលអាចយកមកប្រើ និងអនុវត្តបាន នៅគ្រប់ទំហំ និងគ្រប់ប្រភេទនៃស្ថាប័ន។ ប៉ុន្តែការអនុវត្ត ស៥ មិនមែនជាការងារងាយស្រួលនោះទេ។ ដើម្បីចាប់ផ្តើមការអនុវត្ត ស៥  ជាជំហានៗ គ្រប់ដំណាក់កាលនៃការអនុវត្ត ត្រូវតែធ្វើការវិភាគ ឲ្យបានហ្មត់ចត់ ហើយអាចបញ្ចូលគោលការណ៍PDCA ។

 

     ក. ការធ្វើផែនការណ៍ (Plan)

មុនពេលឈានទៅដល់ដំណាក់កាលនៃការអនុវត្ត ស៥ ការបណ្តុះបណ្តាលដ៏សមស្របអំពី ស៥  ត្រូវតែផ្តល់ឲ្យសម្រាប់គ្រប់គ្នា្ននៅកន្លែងធ្វើការ។ បន្ទាប់មកក្រុមប្រឹក្សា ស៥ ចាំបាច់ត្រូវតែបង្កើត។ ក្រុមប្រឹក្សា ស៥ ត្រូវបង្កើតតំបន់ ស៥ និងកំណត់ពីគោលបំណង គោលដៅ និងដំណាក់នៃការអនុវត្ត ស៥ ។ ផែនការសកម្មភាព (Action plan)ត្រូវតែចាប់អនុវត្តបន្ទាប់ពីគ្រោងរួចរាល់ ហើយកម្មវិធី ស៥ ចាប់ផ្តើមប្រតិបត្តិ។

 

     ខ. ការអនុវត្ត (Do)

សម្រិតសម្រាំង៖ កំណត់នូវរបស់ដែលចាំបាច់ និងមិនចាំបាច់ ហើយធ្វើបញ្ជីកត់ត្រារបស់ដែលចាំបាច់ទាំងអស់។

សណ្តាប់ធ្នាប់៖ បន្ទាប់ពីកំណត់នូវរបស់ដែលចាំបាច់ រកមធ្យោបាយដោះស្រាយការរៀបចំរបស់ចាំបាច់។

សំអាត៖ កំណត់រកប្រភពធូលីជាមួយនឹងការរកឫសគល់ដែលធ្វើឲ្យមានធូលី។ សកម្មភាពចាំបាច់មួយចំនួន ដែលចាំបាច់សម្រាប់បំបាត់ប្រភពធូលី និងមូលហេតុជាឫសគល់ដែលធ្វើឲ្យមាន ធូលីត្រូវធ្វើជាគ្រោងឡើង។

ស្តង់ដា៖ បន្ទាប់ពីការគ្រោងផែនការណ៍សកម្មភាពលើកិច្ចការដែលទទួលខុសត្រូវត្រូវបានកំណត់ និងប្រតិបត្តិ សកម្មភាពទាំងនោះត្រូវរក្សានូវលក្ខខណ្ឌដែលបានដែលបានគ្រោងទុក។ កំណត់អ្នកទទួលខុសត្រូវ បន្ទាប់មកសម្រេចពីពេលវេលា ទីកន្លែង ក្បួនសម្រាប់ការអនុវត្តនូវសកម្មភាពទាំងនោះ។

ស្ថិតស្ថេរ៖ ការបណ្តុះបណ្តាល និងការអប់រំអាចធ្វើឲ្យគ្រប់គ្នាយល់ គោរព និងអនុវត្តនូវបទបញ្ជា និងក្បួន ដែលបានបង្កើតឡើង។ ការយល់អាចជួយដល់ការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការរក្សា បាននូវលក្ខខណ្ឌស្ថិតស្ថេរដែលចង់បាន។

 

     គ. ការត្រួតពិនិត្យ (Check)

បន្ទាប់ពីការអនុវត្តចាំបាច់ត្រូវមានការវាស់វែងមួយដ៏ត្រឹមត្រូវ ។ ការប៉ាន់ប្រមាណពីទំហំនៃការអនុវត្តអាច ត្រូវបានធ្វើឡើង ដោយការបញ្ចូលនូវសវនកម្មផ្ទៃក្នុង ស៥ ។

 

     ឃ. សកម្មភាពកែលំអ (Act)

សម្រាប់ការកែលំអជាប្រចាំ អ្នកដែលពាក់ព័ន្ធក្នុងការអនុវត្ត ស៥ ទាំងអស់ត្រូវធ្វើឲ្យការអនុវត្តក្លាយទៅ ជាទំលាប់។ គោលដៅជាក់ស្តែងគួរតែត្រូវបានធ្វើការប្រៀបធៀបជាមួយគោលដៅដែលបានកំណត់ទុក សម្រាប់កំឡុងពេលដែលបានកំណត់។ ដើម្បីលើកទឹកចិត្ត រង្វាន់គួរតែត្រូវបានផ្តល់ឲ្យដើម្បីទទួលស្គាល់ពី ការខិតខំប្រឹងប្រែងរបស់និយោជិក។

 

 

ស៥ និងការកែលំអក​ន្លែងធ្វើការ

 

       ស៥ និងការកែលំអក​ន្លែងធ្វើការ

       ដោយ សឿ ចំណាន

 

១. អ្វីទៅជា ស៥?

 

            ស៥ ជាប្រព័ន្ធសម្រាប់កាត់បន្ថយភាពខ្ជះខ្ជាយ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌកន្លែង​ធ្វើការ​។ ​ស៥ ជាវិធីសាស្រ្តសម្រាប់រៀបចំកន្លែងធ្វើការដែលក្លាយមកពីភាសាជប៉ុនប្រាំពាក្យគឺ

- Seiri សម្រិតសម្រាំង

- Seiton សណ្តាប់ធ្នាប់

- Seiso សំអាត

- Seiketsu ស្តង់ដា និង

- Shitsuke ស្ថិតស្ថេរ

 

         ស៥ ជួយអភិវឌ្ឍន៍បរិយាកាសកន្លែងធ្វើការដោយធ្វើឲ្យឧបករណ៍ បរិក្ខារ ម៉ាស៊ីនមានភាព​ប្រសើរ​ឡើងដើម្បីឲ្យកន្លែងធ្វើការមានសុវត្ថិភាព មានប្រសិទ្ធភាព ភាពរីករាយនិងមានផលិតភាព​ខ្ពស់​ឡើងដោយការប្រើប្រាស់វិធីត្រឹមត្រូវ។ ស៥ ក៏បានចូលរួមចំណែកដល់ការរីកចំរើន​ផ្នែក​ធនធានមនុស្ស តាមរយៈការបណ្តុះគំនិតធ្វើការរួមគ្នា និងចូលរួមថែរក្សាសម្ភារៈនៅកន្លែងធ្វើការ។ ការអនុវត្តន៍ ស៥ មួយជំហានម្តងៗ សន្សឹមៗ​និងបន្តជាប់គ្នារហូតជាចំនុចមួយសំខាន់​បំផុត​ដើម្បី​បង្កើតវប្បធម៌រៀបចំដ៏រឹងមាំមួយនៅកន្លែងធ្វើការ។ ដើម្បីឲ្យការអនុវត្ត ស៥ ទទួលជោគជ័យ​ចាំបាច់​ត្រូវមានការវាស់វែងមួយដ៏ត្រឹមត្រូវ។ សវនកម្ម ស៥  ត្រូវបានគេចាត់ទុកជាផ្នែកមួយ ខណៈ​ដែលវា​ជាឧបករណ៍យ៉ាងសំខាន់ដើម្បីឲ្យប្រាកដពីភាពត្រឹមត្រូវនៃការអនុវត្ត ស៥ ក្នុង​កន្លែងធ្វើការ។ តាមរយៈសវនកម្ម ស៥ អាចឲ្យក្រុមហ៊ុនកំណត់ពីកម្រិតសក្តានុពលភាពនៃគុណភាពកែលំអ និង អាចវាយតម្លៃពីភាពខ្លាំង និងខ្សោយនៃការអនុវត្ត ស៥ ទៅតាមផ្នែកនីមួយៗក្នុងក្រុមហ៊ុន។

 

២. ប្រវត្តិនៃការបង្កើត ស៥

 

         ស៥ ត្រូវបានបង្កើត និងយកទៅអនុវត្តដំបូងបង្អស់នៅក្នុងប្រទេសជប៉ុន។ នៅក្រោយសង្រ្គាម​លោកទី២ រោងចក្រ សហគ្រាសភាគច្រើននៅជប៉ុនត្រូវបានបំផ្លាញ។ ក្នុងគោលបំណងសំអាត និងប្រមូលយកនូវរបស់របរដែលមិនប្រើប្រាស់ចេញពីរោងចក្រគោលគំនិត ស៥ ត្រូវបានគេប​ង្កើត​ឡើង។ ស៥ ត្រូវបានអនុវត្តដំបូងដោយក្រុមហ៊ុនតូយូតា (Toyota) នៅក្នុងទសវត្ស១៩៧០ និងក្រោយមកត្រូវបានបំលែងទៅជា Lean Manufacturing នៅសហរដ្ឋអាមេរិច។  ស៥ ជា​គោល​គំនិត​នៅក្នុង TPSរបស់ក្រុមហ៊ុនតូយូតាដែលបង្កើតឡើងដោយប្រធាន ក្រុមហ៊ុន​តូយូតា​គឺលោក Sakichi Toyoda និងកូនប្រុសរបស់គាត់Kiichiro រួមជាមួយនឹងប្រធានវិស្វករ Taiichi Ohno ដែលបានអភិវឌ្ឍន៍នូវវិធីសាស្រ្ត ស៥ ឬអ្វីដែលគេហៅថា Total Product System (TPS) នៅក្រោយសង្រាមលោកលើកទី២។ ក្រោយមកនៅឆ្នាំ១៩៩៥ Hiroyuki Hirano ក៏បាន​អភិវឌ្ឍន៍ ស៥ ជាមួយនឹងដំណោះស្រាយរបស់គាត់នៅក្នុងប្រព័ន្ធផលិតកម្ម និងបានបោះពុម្ពជា​សៀវភៅដែលមានចំណងជើងថា 5 Pillars of the Visual Workplace និងសៀវភៅអំពី​ ស៥ ជាច្រើនទៀត។ 

 

៣. ទស្សនៈវិជ្ជា  ស៥

       

         ស៥ ត្រូវបានគេចាត់ទុកថាជាផ្នែកគ្រឹះមួយនៃវប្បធម៌ និងសង្គមជប៉ុនជាច្រើនទសវត្សមកហើយបន្ទាប់ពីសង្គ្រាមលោកលើកទី២។ ស៥ បង្កើតនូវសកម្មភាពកែលំអសម្រាប់សមាជិកទាំងអស់ក្នុងក្រុមហ៊ុន និងសម្រាប់បុគ្គលម្នាក់ៗ។ នៅជប៉ុន ស៥ ត្រូវបានគេយកទៅអនុវត្តគ្រប់ទីកន្លែងរួមមាន នៅតាមផ្ទះ សាលារៀន សហគមន៍ និងកន្លែងធ្វើការដោយគ្មានការលើកលែង។ នៅពេលដែលបញ្ហាមួយមិនត្រូវបានគេរកឃើញ ការអនុវត្ត ស៥ អាចជួយលាតត្រដាងពីបញ្ហាដែលលាក់​​​   ទុក។ ស៥ ត្រូវបានគេបែងចែកជាគោលគំនិត ៣សំខាន់ៗ គឺរបៀបរៀបរយ ភាពស្អាត និងទំលាប់ដោយអាស្រ័យទៅលើការអនុវត្ត។

របៀបរៀបរយ៖ គោលគំនិតសំខាន់នៃរបៀបរៀបរយរួមមាន សម្រិតសម្រាំង និងសណ្តាប់ធ្នាប់របស់ដែលមិនចាំបាច់។ របៀបរៀបរយ សម្រិតសម្រាំងរាល់របស់ដែលមិនចាំបាច់ទាំងអស់ធ្វើឲ្យដំណើរការងាយស្រួល និងផ្តល់ទំនាក់ទំនងទៅនឹងការទទួលខុសត្រូវរបស់គេតាមរយៈការកាត់បន្ថយការងារ និងកំហុសរបស់បុគ្គល។ របៀបរៀបរយមានន័យថាដាក់របស់របរតាមរបៀបជាប្រព័ន្ធជាមួយតួនាទីជាក់លាក់ ឬក្បួនរបស់វា ដូចនេះក្នុងពេលអនាគតវានឹងកាត់បន្ថយបន្ទុកការងារ និងកំហុសបុគ្គល។ វាក៏ត្រូបានកំណត់ផងដែរថា វត្ថុដែលត្រឹមត្រូវគឺដាក់នៅកន្លែងត្រឹមត្រូវ ដូច្នោះមនុស្សអាចរកសម្ភារៈបានដោយងាយស្រួលនៅពេលណា និងកន្លែងណាដែលពួកគេត្រូវការ។

ភាពស្អាត៖ គោលគំនិតសំខាន់នៃភាពស្អាតមានសំអាត និងស្តង់ដា។ ការសំអាត​ និងការរៀបចំប្រព័ន្ធមិនអាចអនុវត្តទៅបានដោយគ្មានស្តង់ដានោះទេ ដែលវានឹងនាំឆ្ពោះទៅរកការបាត់បង់ប្រសិទ្ធភាពជាមួយពេលវេលា។ ដោយសារការរក្សាភាពស្អាតនៅកន្លែងធ្វើការ គ្រប់គ្នាអាចដឹងដោយស្រួលនូវកំហុសថ្មីៗដែលកើតឡើងបានភ្លាម។ តាមរយៈការសំអាតគេអាចត្រួតពិនិត្យរាល់បញ្ហាដែលកើតមាន ឬបញ្ហាដែលបម្រុងកើតមានដូចនេះសុវត្ថិភាព សុខមាលភាព និងសុខភាពនឹងត្រូវបង្កើនមួយកម្រិត​។

ទំលាប់៖ ទំលាប់អាចទទួលបានតាមរយៈវប្បធម៌ ការបណ្តុះបណ្តាល និងការអប់រំហើយត្រូវបានអនុវត្តជាមួយប្រព័ន្ធ ស៥ ដើម្បីធ្វើស្តង់ដាកន្លែងធ្វើការ។ តាមរយៈការបណ្តុះ​​ប​​​​ណ្តាល​​​និងការអប់រំបានបង្កើនកម្រិតសីលធម៌ដែលនឹងនាំទៅរកការបង្កើតគុណភាពកន្លែងធ្វើការ និងស្តង់ដាការងារ។

 

៤. ការអនុវត្ត ស៥

     ៤.១ ការចាប់ផ្តើមការអនុវត្តជាមួយ ស៥

ដំណោះស្រាយ ស៥ ជាវិធីសាស្ត្រសាមញ្ញ និង មានលក្ខណៈជាប្រព័ន្ធដែលអាចយកមកប្រើ និងអនុវត្តបាននៅគ្រប់ទំហំ និងគ្រប់ប្រភេទនៃស្ថាប័ន។ ប៉ុន្តែការអនុវត្ត ស៥ មិនមែនជាការងារងាយស្រួលនោះទេ។ ដើម្បីចាប់ផ្តើមការអនុវត្ត ស៥  ជាជំហានៗ គ្រប់ដំណាក់កាលនៃការអនុវត្តត្រូវតែធ្វើការវិភាគឲ្យបានហ្មត់ចត់ហើយអាចបញ្ចូល​​ដោយប្រើប្រាស់ដំណោះស្រាយវដ្ដ PDCA ។

 

            ក. ការធ្វើផែនការណ៍ (Plan)

មុនពេលឈានទៅដល់ដំណាក់កាលនៃការអនុវត្ត ស៥ ការបណ្តុះបណ្តាលដ៏សមស្របអំពី ស៥  ត្រូវតែផ្តល់ឲ្យសម្រាប់គ្រប់គ្នា្ននៅកន្លែងធ្វើការ។ បន្ទាប់មកក្រុមប្រឹក្សា ស៥ ចាំបាច់ត្រូវតែបង្កើត​។ ក្រុមប្រឹក្សា ស៥ ត្រូវបង្កើតតំបន់ ស៥ និងកំណត់ពីគោលបំណង គោលដៅ​ និងដំណាក់នៃការអនុវត្ត ស៥ ។ ផែនការសកម្មភាព (Action plan) ត្រូវតែចាប់អនុវត្តបន្ទាប់ពីគ្រោងរួចរាល់ ហើយកម្មវិធី ស៥ ចាប់ផ្តើមប្រតិបត្តិ​។

 

           ខ. ការអនុវត្ត (Do)

សម្រិតសម្រាំង៖ កំណត់នូវរបស់ដែលចាំបាច់​ និងមិនចាំបាច់ ហើយធ្វើបញ្ជីកត់ត្រារបស់ដែលចាំបាច់ទាំងអស់។

សណ្តាប់ធ្នាប់៖ បន្ទាប់ពីកំណត់នូវរបស់ដែលចាំបាច់ រកមធ្យោបាយដោះស្រាយការរៀបចំរបស់     ចាំបាច់។

សំអាត៖ កំណត់រកប្រភពធូលីជាមួយនឹងការរកឫសគល់ដែលធ្វើឲ្យមានធូលី។ សកម្មភាពចាំបាច់មួយចំនួនដែលចាំបាច់សម្រាប់បំបាត់ប្រភពធូលី និងឫសគល់ដែលធ្វើឲ្យមានធូលីត្រូវធ្វើជាគ្រោងឡើង។

 

ស្តង់ដា៖ បន្ទាប់ពីការគ្រោងផែនការណ៍សកម្មភាពលើកិច្ចការដែលទទួលខុសត្រូវត្រូវបានកំណត់ និងប្រតិបត្តិ សកម្មភាពទាំងនោះត្រូវរក្សានូវលក្ខខណ្ឌដែលបានដែលបានគ្រោងទុក។ កំណត់អ្នកទទួលខុសត្រូវ បន្ទាប់មកសម្រេចពីពេលវេលា ទីកន្លែង ក្បួនសម្រាប់ការអនុវត្តនូវសកម្មភាពទាំងនោះ។

ស្ថិតស្ថេរ៖ ការបណ្តុះបណ្តាល និងការអប់រំអាចធ្វើឲ្យគ្រប់គ្នាយល់ គោរព ​និងអនុវត្តនូវបទបញ្ជា និងក្បួនដែលបានបង្កើតឡើង។ ការយល់អាចជួយដល់ការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការរក្សាបាននូវលក្ខខណ្ឌស្ថិតស្ថេរដែលចង់បាន។

 

            គ. ការត្រួតពិនិត្យ (Check)

បន្ទាប់ពីការអនុវត្តចាំបាច់ត្រូវមានការវាស់វែងមួយដ៏ត្រឹមត្រូវ ។ ការប៉ាន់ប្រមាណពីទំហំនៃការ  អនុវត្តអាចត្រូវបានធ្វើឡើងដោយការបញ្ចូលនូវសវនកម្មផ្ទៃក្នុង ស៥ ​។

 

            ឃ. សកម្មភាពកែលំអ (Act)

សម្រាប់ការកែលំអជាប្រចាំ អ្នកដែលពាក់ព័ន្ធក្នុងការអនុវត្ត ស៥ ទាំងអស់ត្រូវធ្វើឲ្យការអនុវត្តក្លាយទៅជាទំលាប់​។ គោលដៅជាក់ស្តែងគួរតែត្រូវបានធ្វើការប្រៀបធៀបជាមួយគោលដៅដែលបានកំណត់ទុកសម្រាប់កំឡុងពេលដែលបានកំណត់។ ដើម្បីលើកទឹកចិត្ត រង្វាន់គួរតែត្រូវបានផ្តល់ឲ្យដើម្បីទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់និយោជិក។

 

    ៤.២ ជំហានក្នុងការអនុវត្ត  ស៥

         ក. ការបង្កើតក្រុមប្រឹក្សា  ស៥

ក្រុមប្រឹក្សា ស៥ ត្រូវបានបង្កើតជាមួយនឹងគោលបំណងបង្កើននូវការចូលរួមរបស់និយោជិកនៅគ្រប់កម្រិត​ និង ដើម្បីអភិវឌ្ឍន៍នូវវប្បធម៌កែលំអជាប្រចាំ និងចរិកធ្វើការជាក្រុម​។ រូបភាពទី០១ ផ្តល់នូវរចនាសម្ព័ន្ធគ្រឹះសម្រាប់ដំណើរការអនុវត្ត ស៥ ។

 

រូបភាពទី០១៖  រចនាសម្ព័ន្ធគណៈកម្មការដឹកនាំសម្រាប់ការអនុវត្ត  ស៥

 

គណៈកម្មការដឹកនាំ ស៥ (5S Steering Committee) រួមមានសមាសភាពប្រធានស្ថាប័នជាអ្នកណែនាំ អ្នកគ្រប់​គ្រង​​ទូទៅជាប្រធាន ស៥ និងអ្នកតំណាងប្រធានផ្នែកជាអ្នកសម្របសម្រួល។        គ​ណៈ​​កម្មការ ស៥ មានតួនាទីបង្កើតគម្រោងអនុវត្ត ស៥ និងជ្រើសរើសសមាជិកក្រុមអាស្រ័យលើសមត្ថភាព ការតំណាងឲ្យស្ថាប័ន និងជំនាញ។ ការទទួលខុសត្រូវក្នុងការអនុវត្ត ស៥ ត្រូវតែធ្វើឡើងនៅទូទាំងស្ថាប័ន។ គ្រប់គ្នានៅកន្លែងធ្វើការត្រូវតែដឹងពីការទទួលខុសត្រូវរបស់ខ្លួន និងអាចអនុវត្ត     តួនាទីរបស់ខ្លួនបាន។ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវដោយយោងទៅតាមការទទួលខុសត្រូវនីមួយៗ​។  គណៈកម្មការដឹកនាំ ស៥ ក៏ត្រូវតែតែងតាំងអ្នកសម្របសម្រួល ស៥ អ្នកសម្រួល ស៥  និងប្រធាន ស៥ សម្រាប់ផ្នែកនីមួយៗផងដែរ។

អ្នកសម្របសម្រួល ស៥ (5S Coordinator) ត្រូវការដើម្បីទំនាក់ទំនងជាមួយគ្រប់គ្នាដែលចូលរួម​។ គាត់មានតួនាទីសម្រួលដល់សកម្មភាពអនុវត្តការងារជាក្រុម។ គាត់ក៏មានតួនាទីលើកទឹកចិត្ត និងតាមដានសកម្មភាពនៃការអនុវត្តដើម្បីឲ្យប្រាកដថាមានការចូលរួម។ ក្នុងនាមជាស្ថាប័នមួយ អ្នកសម្របសម្រួលដើរតួនាទីជាប្រភពនៃព័ត៌មាន។

អ្នកសម្រួល ស៥ (5S Facilitators)​ ជួយគាំទ្រការអនុវត្ត ស៥ ដោយធ្វើទំនាក់ទំនងជាមួយគ្រប់គ្នាដែលចូលរួម លើកទឹកចិត្តដល់ការធ្វើការងារជាក្រុម ធានាថានិយោជិកបានអនុវត្តតាមផែនការ និងចុងក្រោយតាមដានការការវាស់វែងជាប្រព័ន្ធ។

ប្រធាន ស៥​ (5S Chairman)  ចូលរួមក្នុងការងារដំណើរការអនុវត្តជាក្រុមដោយទំនាក់ទំនងជាមួយគ្រប់គ្នាដែលពាក់​​ព័ន្ធ​ និងតាមដានដំណើរការសកម្មភាពជាក្រុម។

 

          ខ. ការបង្កើតតំបន់ ស៥

អ្នកសម្រប សម្រួល ស៥ នឹងទទួលខុសត្រូវសម្រាប់ការកំណត់តំបន់ ស៥ ។ អ្នកសម្រួល ស៥ នឹងទទួលខុសត្រូវសម្រាប់ការចាត់ចែងការទទួលខុសត្រូវ។ ពួកគេគួរតែបែងចែកសកម្មភាពទៅតាមកិច្ចការ​ដែលអាចគ្រប់គ្រងបាន។ កិច្ចការនេះអាចសម្រេចទៅបានដោយការធ្វើគំនូរព្រាងកន្លែងធ្វើការទាំងមូល​ និងបែងចែកផ្នែកនីមួយៗទៅជាតំបន់តូចៗ។ បន្ទាប់មកចាត់ចែងឲ្យក្រុមមួយទៅផ្នែកមួយ និងបង្ហាញឈ្មោះសមាជិកនៃក្រុមនីមួយៗ និងតំបន់របស់ពួកគេ។ ដោយធ្វើដូច្នោះ ពួកគេត្រូវតែធានាថាយ៉ាងហោចណាស់មានមនុស្សម្នាក់ត្រូវបានចាត់ចែងទៅតាមផ្នែកនីមួយៗ និងប្រធានម្នាក់សម្រាប់​គ្រប់ក្រុមទាំងអស់។ លើសពីនេះទៅទៀត គេត្រូវតែប្រាកដថាទំហំផ្នែក និងសមត្ថភាពក្រុមគឺសមស្របទៅនឹងទំហំនៃការទទួលខុសត្រូវ។​ ក្នុងករណីកន្លែងធ្វើការរួម ការទទួលខុសត្រូវគួរត្រូវបានកំណត់ឲ្យបានច្បាស់ដើម្បីជៀសវាងភាពមិនច្បាស់លាស់ផ្សេងៗ។

 

          គ. ការបណ្តុះបណ្តាល  ស៥

គណៈកម្មការបណ្តុះបណ្តាល ស៥ ក៏ត្រូវបានបង្កើតឡើងជាមួយគោលបំណងចែកចាយនូវវិធីសាស្រ្ត និងការរៀបចំកំលាំងធ្វើការសម្រាប់ការចូលរួមក្នុងសកម្មភាពស៥។ កម្មវិធីបណ្តុះបណ្តាល​​​​​នេះជាចំនុចចាប់ផ្តើមនៃការអនុវត្ត ស៥ និងលើទឹកចិត្តដល់កម្មករឲ្យចូលរួមសកម្មក្នុងការអនុវត្ត ស៥។ ការបណ្តុះបណ្តាលអាចត្រូវបានផ្តល់ឲ្យតាមរយៈការបណ្តុះបណ្តាលផ្ទៃក្នុង និងខាងក្រៅ។ សម្រាប់ការបណ្តុះបណ្តាលផ្ទៃក្នុងអាចផ្តល់ឲ្យតាមវិធីសាស្ត្របទពិសោធបុគ្គល ការចូលរួមក្នុងគម្រោង ការចែករំលែកការងារ និងការផ្លាស់ប្តូរភារកិច្ច។ ​ការបណ្តុះបណ្តាល​​​​​ខាងក្រៅអាចផ្តល់តាមរយៈការបញ្ជូននិយោជិកឲ្យចូលរួមក្នុងសិក្សាសាលា ឬសន្និសិទនានា។ នៅពេលដំណាក់កាលដំបូងនៃការបណ្តុះបណ្តាលត្រូវបានបញ្ចប់ គ្រប់គ្នានឹងមានចំណេះដឹងមូលដ្ឋានគ្រឹះអំពី ស៥ ហើយអាចឆ្លើយតបទៅនឹងសកម្មភាពដែលកំពុងដំណើរការ។ ផែនការដែលពណ៌នាពីដំណាក់កាលនៃការអនុវត្ត ស៥ ត្រូវតែរៀបចំនិងបង្ហាញកំឡុងពេលនៃការ បណ្តុះបណ្តាលនេះដែរ។ កំហុសភាគច្រើនដែលកើតឡើងនៅពេលអនុវត្តប្រព័ន្ធ ស៥ គឺបរាជ័យនូវការបណ្តុះបណ្តាលសមស្របនៅដំណាក់កាលដំបូង​។  ការបណ្តុះបណ្តាលគួរតែរួមបញ្ចូលនូវចំណេះដឹង ស៥ សម្រាប់ថ្នាក់ដឹកនាំកំពូលនិងប្រតិបត្តិករ ការអនុវត្ត ស៥ សម្រាប់អ្នកសម្រួល និងសវនកម្ម ស៥ ផ្ទៃក្នុងសម្រាប់ទាំងអស់គ្នា។

 

          ឃ. ការចាប់ដំណើរការ ស៥

គោលបំណងសំខាន់នៅត្រង់ចំនុចនេះ គឺដើម្បីប្រកាសពីផែនការណ៍លើកកំពស់សម្រាប់ការបង្កើតសកម្មភាព ស៥ ។ អ្នកគ្រប់គ្រងត្រូវតែផ្តល់នូវការគាំទ្រគម្រោង ស៥ កំណត់ទិសដៅ គោលនយោបាយ និងគោលដៅសម្រាប់ការអនុវត្ត ស៥ ជាជំហានៗ។ ជាមួយនឹងការប្រកាសពី ស៥  គេគួរតែប្រកាសពីគោលនយោបាយ ស៥ គោលបំណង និងគោលដៅ តំបន់ដែលត្រូវអនុវត្ត ស៥ និង ពាក្យស្លោក ស៥ ។

 

          ង. ការអនុវត្ត សទី១ (សម្រិតសម្រាំង)

ដើម្បីអនុវត្ត សទី១ ជាទូទៅដំណើរការភ្ជាប់ស្លាកក្រហម (Red-tag) ត្រូវបានគេយកមកប្រើប្រាស់​។ យុទ្ធសាស្រ្តភ្ជាប់ស្លាកក្រហមជួយកំណត់ពីរបស់ដែលមិនចាំបាច់ និងកំណត់ពីអត្តប្រយោជន៍របស់វា។ មាន          

                ៦ដំណាក់កាលដែលរួមចំណែកក្នុងការធ្វើឲ្យដំណើរការភ្ជាប់ស្លាកក្រហមទទួលបានជោគជ័យ។

                       ១. ការចាប់ដំណើរការភ្ជាប់ស្លាកក្រហម

គណៈកម្មការដឹកនាំ ស៥  ត្រូវបង្កើតតំបន់ និងផែនការសម្រាប់ការបោះចោលរបស់ដែលមិនចាំបាច់ដោយប្រើទម្រង់ភ្ជាប់ស្លាកក្រហម។

                       ២. ការកំណត់ពីទិសដៅភ្ជាប់ស្លាកក្រហម

កំណត់ពីប្រភេទរបស់ និងកន្លែងធ្វើការដែលត្រូវវាយតម្លៃ។

                       ៣. បង្កើតលក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការភ្ជាប់ស្លាកក្រហម

មាន៣ សំណួរដែលចាំបាច់ត្រូវតែសួរដើម្បីកំណត់ថាតើរបស់មួយចាំបាច់ដែរឬទេ។

·         តើវាចាំបាច់ឬទេ?

·         តើវាត្រូវការញឹកញាប់ឬទេ?

·         តើវាចាំបាច់ប៉ុនណា?

                      ៤. ការភ្ជាប់ស្លាកក្រហម

ព្រឹត្តិការណ៍ភ្ជាប់ស្លាកក្រហមត្រូវតែធ្វើយ៉ាងរហ័ស និងដាច់ខាត។ ទំហំគោលដៅត្រូវតែធ្វើឲ្យរួចរាល់មុនការអនុវត្ត ស៥ ចាប់ផ្តើម។

                     ៥. ការវាយតម្លៃរបស់ដែលភ្ជាប់ស្លាកក្រហមរួចហើយ

កំណត់ថាអ្វីដែលត្រូវដកចេញ និងសកម្មដែលត្រូវការ។

                     ៦. ការធ្វើឯកសារលទ្ធផលនៃការភ្ជាប់ស្លាកក្រហម

លទ្ធផលដែលទទួលបាន ត្រូវតែច្បាស់លាស់សម្រាប់គោលបំណងរាប់ចំនួនដើម្បីឲ្យស្ថាប័នអាចវាស់វែងពីការកែលំអ និងភាពទុកចិត្តលើដំណើរការ។

  សម្រិតសម្រាំង ជាវិធីសាស្រ្តដ៏ប្រសើរបំផុតសម្រាប់កែប្រែកន្លែងធ្វើការដែលគ្មានសណ្តាប់ធ្នាប់ឲ្យទៅជាកន្លែងធ្វើការដែលមានរបៀបរៀបរយដើម្បីកែលំអប្រសិទ្ធភាព និងសុវត្ថិភាព​។

 

 

រូបភាពទី០២៖   គម្រោងសកម្មភាព សទី១

 

នៅពេលការភ្ជាប់ស្លាកក្រហមរួចរាល់ សកម្មភាពដែលត្រូវអនុវត្តបន្តមានដូចក្នុងរូបភាពទី០២ ចរន្តការងារ​​ត្រូវបានកាត់បន្ថយ ទំនាក់ទំនងរវាងកម្មករត្រូវបានធ្វើឲ្យប្រសើរឡើង និងផលិតភាពក៏ត្រូវបានបង្កើន​។

         

            ច. ការអនុវត្ត សទី២ (សណ្តាប់ធ្នាប់)

 

        សទី២ សង្កត់ធ្ងន់ទៅលើសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធភាពកន្លែងស្តុកទុកដែលជាលទ្ធផលបង្កើននូវរូបរាងកន្លែងធ្វើការ។ នៅពេលដែលសទី១បានអនុវត្តដោយជោគជ័យហើយ អ្វីដែលនៅសល់ត្រូវរៀបចំដូច្នោះវាងាយស្រួលដល់ការយកមកប្រើប្រាស់ និងស្តុកទុក។ សណ្តាប់ធ្នាប់ជួយបំបាត់នូវភាពខ្ជះខ្ជាយក្នុងផលិតកម្ម ឫសកម្មភាពដែលមិនចាំបាច់ និងប្រាកដថារាល់សម្ភារៈ ឧបករណ៍ ​និងបរិក្ខារបានរៀបចំទុកដាក់នៅកន្លែងដែលងាយស្រួលយកមកប្រើប្រាស់​។ រៀបចំវត្ថុប្រើប្រាស់ផ្ទាល់ខ្លួន និងរួមគ្នាទៅតាមភាពញឹកញាប់នៃការប្រើប្រាស់។ កន្លែង សម្ភារៈ ផលិតផលត្រូវមានសញ្ញា និងពណ៌សំគាល់ដើម្បីងាយស្រួលដល់អ្នកផ្សេងមករកនៅពេលដែលម្ចាស់កន្លែងមិននៅ។​​ បរិវេណគ្រោះថ្នាក់ត្រូវដាក់សញ្ញាសំគាល់ឲ្យបានច្បាស់ ដូច្នោះសុវត្ថិភាពជាទូទៅត្រូវបានធ្វើឲ្យប្រសើរឡើង។ នៅពេលរបៀបរៀបរយត្រូវបានបង្កើត រយៈពេលនៃការរករបស់ត្រូវបានកាត់បន្ថយ កំលាំងពលកម្មក៏ត្រូវបានកាត់បន្ថយ និងមិនលើសកន្លែងស្តុកទុក។

 

 

 

រូបភាពទី០៣៖ ផែនការសកម្មភាពសទី២

 

           ឆ. ការអនុវត្ត សទី៣ (សំអាត)

ការសំអាតជាប្រចាំអនុញ្ញាតឲ្យគេអាចកំណត់ និងបំបាត់នូវប្រភពនៃភាពរញ៉េរញ៉ៃ និងរក្សាបាននូវភាពស្អាតនៅកន្លែងធ្វើការ។ កំឡុងពេលនៃការសំអាត វាក៏ត្រូវពិនិត្យពីភាពស្អាតរបស់ម៉ាស៊ីន កន្លែងធ្វើការ កម្រាល ភាពណែនចង្អៀតនៃឧបករណ៍ និងប្រភពពន្លឺជាដើម។ ភាពមិនអាចខ្វះបានគឺការយកចិត្តទុកដាក់ និងរក្សានូវសណ្តាប់ធ្នាប់របស់ប្រតិបត្តិករ។ គ្រប់គ្នារីករាយនឹងធ្វើការនៅកន្លែងមួយដែលមានបរិស្ថានស្អាតដែលអាចបង្កើននូវសីលធម៌ និងផលិតភាព។ ការសំអាតជាការទទួលខុសត្រូវរបស់និយោជិកទាំងអស់ ហើយកន្លែងធ្វើការត្រូវតែចែកទៅជាបរិវេណស្អាតផ្សេងៗពីគ្នាដែលអាចផ្អែកទៅលើតំបន់ ស៥  ឬកាលវិភាគ ស៥ ។ អ្នកសម្រួលត្រូវតែកំណត់ថាអ្វីដែលត្រូវសំអាត ប្រើវិធីសាស្ត្រអ្វី រៀបចំឧបករណ៍ និងសម្ភារៈសម្រាប់សំអាត និង អនុវត្តការសំអាតដោយអ្នកណា។

 

          ជ. ការអនុវត្ត សទី៤ (ស្តង់ដា)

ការបន្តការអនុវត្ត ស៣ ជាប្រចាំនឹងធានាបាននូវស្តង់ដាខ្ពស់មួយនៅកន្លែងធ្វើការ។ នៅពេលដែលសទាំងបីត្រូវបានអនុវត្តដោយជោគជ័យហើយជំហានបន្ទាប់គឺផ្តោតទៅការធ្វើស្តង់ដាការអនុវត្តល្អបំផុត។ គម្រោងត្រូវតែរួមបញ្ចូលនូវការបង្កើតក្បួន និងទម្រង់វាយតម្លៃប្រចាំថ្ងៃដែលអាចមើលឃើញនៅគ្រប់កន្លែងធ្វើការ។ តារាងតាមដានត្រូវតែរៀបចំឲ្យមានកន្លែងចុះហត្ថលេខាដើម្បីធានាថាសទាំងបីត្រូវបានអនុវត្តជាទំលាប់និងជាការអនុវត្តល្អបំផុតនៅកន្លែងធ្វើការ​។

 

          ឈ. ការអនុវត្ត សទី៥ (ស្ថិតស្ថេរ)

     សទី៥ គឺការធ្វើឲ្យការអនុវត្តសទាំង៤ក្លាយទៅជាទំលាប់ដើម្បីធានាពីស្ថេរភាពរបស់ប្រព័ន្ធ​ និងការកែលំអដោយលើកកំពស់ប្រសិទ្ធភាពតាមរយៈវដ្ត PDCA ​។​ នេះអាចសម្រេចទៅបានដោយការកសាងចំណេះដឹងពីសារៈសំខាន់របស់ ស៥ តាមរយៈការបណ្តុះ      បណ្តាលឡើងវិញ​ ការផ្តល់ជារង្វាន់ និងការទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់និយោជិក និង ប្រើប្រាស់នូវវិធីសាស្រ្ត ដំណោះស្រាយ យុទ្ធសាស្រ្តដើម្បីសកម្មភាពស្ថិតស្ថេរ។ ការបង្កើតទំលាប់ គឺជាឫសគល់នៃ ស៥។ ប្រសិនបើគ្មានការបង្កើតជាទំលាប់ទេ ការរក្សានូវភាពជាប់លាប់នៃស្តង់ដាគុណភាព សុវត្ថិភាព និងភាពស្អាតពិតជាមិនអាចសម្រេចបាននោះទេ។

 

៥. អត្ថប្រយោជន៍របស់ ស៥

 

     ការអនុវត្ត ស៥ ផ្តល់នូវសុវត្ថិភាព ភាពស្អាត ល្បឿន និងទំនាក់ទំនង។ ភាពស្អាតនៅកន្លែងធ្វើការ ការដកចេញរបស់មិនចាំបាច់ចេញពីកន្លែងធ្វើការ លើកកំពស់នូវការរៀបចំនិងរបៀបររៀបរយ និងបង្កើននូវរូបភាពទំនាក់ទំនងល្អនៅកន្លែងធ្វើការទាំងនេះជាគ្រឹះសំខាន់នៅក្នុងការអនុវត្ត ស៥ ។    តាមរយៈការកាត់បន្ថយនូវពេលវេលា និងសម្ភារៈ ផលិតភាពក៏ត្រូវបានបង្កើនឡើងជាមួយនឹងសុវត្ថិភាព និងការកាត់បន្ថយតម្លៃ។ សព្វថ្ងៃមានក្រុមហ៊ុនជាច្រើនបានអនុវត្តប្រព័ន្ធ ស៥ ជាមួយនឹងលទ្ធផលទទួលបានគួរឲ្យភ្ញាក់ផ្អើល ខណៈដែលមិនមានដំណោះស្រាយណាដែលសាមញ្ញ​ និងមានប្រសិទ្ធភាពជាងសម្រាប់ការកែលំអដែលអាចអនុវត្តបានដោយចំណាយតិចបំផុត​។

 

     ៥.១ ផលិតភាព

     ក្រុមហ៊ុនទាំងអស់សុទ្ធតែមានបំណងចង់ឲ្យផលិតភាពមានភាពប្រសើរឡើងដូចដែលវាបង្កើនការត្រលប់មកវិញជារួមលើការវិនិយោគ។ ការអនុវត្តនូវដំណើរការ ស៥ អាចផ្តល់នូវការធ្វើឲ្យប្រសើរឡើងទាំងនេះ។ ការដកចេញវត្ថុធាតុ និងរបស់ដែលមិនចាំបាច់ និង ការបង្កើនប្រសិទ្ធភាពនៃកន្លែងធ្វើការអាចជួយធ្វើឲ្យផលិតភាពមានភាពប្រសើរឡើង តាមរយៈការកម្រិតនូវពេលវេលាដែលត្រូវចំណាយ។​​ ពេល​វេលាអាចចំណាយតិចក្នុងការស្វែងរករបស់របរតាមរយៈការរៀបចំដែលងាយស្រួលឃើញ និងងាយស្រួលយកមកប្រើប្រាស់ ឬតាមរយៈគ្រប់គ្រងកន្លែងធ្វើការដែលធ្វើឲ្យងាយស្រួលមើល​។ ផលិតភាពក៏ត្រូវបានកែលំអផងដែរតាមរយៈការបង្កើនកាលបរិច្ឆេតនៃការដឹកជញ្ជូន។

 

     ៥.២ គុណភាព

     គុណភាពក៏ត្រូវបានបង្កើនតាមរយៈការកាត់បន្ថយនូវកំហុស ហើយការអនុវត្តនូវស្តង់ដាបង្កើតឲ្យមានស្ថេរភាពនៃការផលិត។ ភាពងាយស្រួលនៃបរិស្ថានកន្លែងធ្វើការ និងសុវត្ថិភាពធ្វើឲ្យមានភាពចុះសម្រុងគ្នារវាងនិយោជិកដែលនាំឲ្យមានការបង្កើនសីលធម៌ និងទំនាក់ទំនងល្អក្នុងចំណោមនិយោជិក។

 

     ៥.៣​ តម្លៃ

     ស៥ ក៏បានរួមចំណែកក្នុងការកាត់បន្ថយតម្លៃតាមរយៈកាត់បន្ថយនូវកន្លែងស្តុកទុក បរិវេណកន្លែងធ្វើការដែលធ្វើឲ្យក្រុមហ៊ុនចំណាយតិចក្នុងការសាងសង់បន្ថែម។ ការសំអាតបរិស្ថានកន្លែងធ្វើការជាពិសេសនៅក្នុងផលិតកម្ម ការរៀបចំកន្លែងធ្វើការឲ្យមានរបៀបរៀបរយ​ ការកាត់បន្ថយការធ្វើដំណើរនៅក្នុងបរិស្ថានកន្លែងធ្វើការ និងការដាក់សញ្ញាសំគាល់បរិវេណគ្រោះថ្នាក់អាចកាត់បន្ថយនូវ  ហា​និភ័យ​គ្រោះថ្នាក់ដល់និយោជិក។ តាមរយៈការបង្កើននូវសុវត្ថិភាពនៅកន្លែងធ្វើការ ការចំណាយលើគ្រោះថ្នាក់របស់និយោជិកអាចត្រូវបានកាត់បន្ថយ។ ម្យ៉ាងទៀត ការកាត់បន្ថយសំណល់ និងផលិតផលខូចក៏កាត់បន្ថយការចំណាយក្នុងផលិតកម្មផងដែរ។

 

 

វ៉ែបសារផ្សេងៗពីស៥ ២

 

bottom of page